Posts

Showing posts with the label ពន្យល់ពាក្យ

អត្តសញ្ញាណជាតិជាអ្វី? អត្តសញ្ញាណជាតិរួមមានអ្វីខ្លះ? ចូររៀបរាប់

Image
តាមន័យរូបស័ព្ទ អត្តសញ្ញាណជាតិ បានមកពី អត្ត + សញ្ញាណ + ជាតិ ។ អត្ត មានន័យថា ខ្លួន អាត្មា។ សញ្ញាណ មានន័យថា គ្រឿងសម្គាល់ លក្ខណៈសម្គាល់ សេចក្តីដឹងជាក់។ ជាតិ មានន័យថា កំណើត។ តាមន័យទូទៅ អត្តសញ្ញាណជាតិ គឺជាគ្រឿងសម្គាល់នូវជាតិសាសន៍នីមួយៗដាច់ដោយឡែកពីគ្នា ឬជាលក្ខណៈសម្គាល់ជាពិសេសរបស់មនុស្សរស់នៅក្នុងសហគមន៍មួយដែលជាទូទៅមានភាសា វប្បធម៌ អរិយធម៌ជាមួយគ្នា។ អត្តសញ្ញាណជាតិរួមមាន៖ និមិត្តរូប (ទង់ជាតិ ភ្លេងជាតិ ចម្រៀងជាតិ សញ្ញាជាតិ) រូបិយប័ណ្ណ (ប្រាក់រៀល), ភាសាខ្មែរ (មានផ្នត់កម្លាយ គ្មានការលើកដាក់សម្លេង) មនុស្សខ្មែរ (ពណ៌សម្បុរ ទម្រង់មុខ កម្ពស់ ភិនភាគ) ឈ្មោះខ្មែរ (មុំ ម៉ុក ម៉ែន...) ឈ្មោះទីកន្លែង (ភ្នំពេញ បាភ្នំ ត្បូងឃ្មុំ សៀមរាប...) ឥរិយាបថ (ដេក ដើរ ឈរ អង្គុយ...) សម្លៀកបំពាក់ (ហូល ផាមួង ក្រមា សារុង...) សុជីវធម៌ (ចេះគោរពមាតាបិតា ចាស់ព្រឹទ្ធាចារ្យ «ក្មេង គោរពអ្នកចាស់ជាងខ្លួន មានការសំពះពេលជួបគ្នា»...) ឧបករណ៍ផ្ទះបាយ (ចាន ឆ្នាំង ជើងក្រាន កញ្ច្រែង ល្អី...) ឧបករណ៍ប្រើប្រាស់ (ផ្តិល ត្រឡោក តយ តោក ហិប...) ឧបករណ៍កសិកម្ម (នង្គ័ល រនាស់ រទេះ ចប កណ្តៀវ...) ជម្រក (ផ្ទះកន្តាំង ផ្ទះរោងដោល រោងឌឿង ផ្ទះប៉ិត...