ប្រវត្តិ ព្រះភិរម្យ ភាសាអ៊ូ ហៅង៉ុយ
រូបភាព អ្នកភិរម្យភាសាអ៊ូ (ប្រភពពី គេហទំព័រ កែវ ច័ន្ទបូរណ៍ ) ក្រមង៉ុយ ជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ ដែលខ្មែរគ្រប់រូបទទួលស្គាល់ថាជាអ្នកបង្កើតច្បាប់ប្រៀនប្រដៅ ដាស់តឿន ដល់កូនខ្មែរ និងបង្កើតវោហារស័ព្ទខ្មែរ ។ ព័ត៌មានមួយចំនួន ឈ្មោះ ៖ ក្រមង៉ុយ នាមដើម ៖ អ៊ុក អ៊ូ នាមអ្នកស្រុកហៅ ៖ ភិរម្យ ង៉ុយ គរម្យងារ ៖ ព្រះភិរម្យភាសា បិតានាម ៖ អ៊ុក គរម្យងារបិតា ៖ ចៅពញាធម្មធារា មាតានាម ៖ អៀង កំណើត ៖ ឆ្នាំ ១៨៦៥ ស្រុកកំណើត ៖ ស្រុកអង្គស្នួល ក្នុងខេត្តកណ្តាល ភរិយា ៖ អ៊ិន កូន ៖ ៦នាក់ អនិច្ចកម្ម ៖ នៅឆ្នាំ ១៩៣៦ ក្នុងជន្មាយុ៧១ឆ្នាំ ប្រវត្តិរូបសង្ខេប គេមិនដឹងពីថ្ងៃខែកំណើត របស់អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ ទេ ប៉ុន្តែឯកសារបានអះអាងថា លោកប្រសូត នៅឆ្នាំ១៨៦៥ ត្រូវនឹងពុទ្ធសករាជ ២៤០៨ នៅភូមិព្រៃអណ្ដូងស្វាយ ឃុំកំបូល ស្រុកភ្នំពេញ (បច្ចុប្បន្នស្រុកអង្គស្នួល) ខេត្តកណ្ដាល ។ ហើយលោកមានឈ្មោះពីកំណើតគឺ អ៊ុក អ៊ូ ហៅង៉ុយ ។ ឯកសារដែលអាចប្រមូលបានឥឡូវនេះ មិនបានបញ្ជាក់ទេថា លោកមានបងប្អូនប៉ុន្មាននាក់ គឺគ្រាន់តែនិយាយថាលោកជាកូនទី២ក្នុងគ្រ...