យោងតាមឯកសារមួយចំនួន បានបង្ហាញ និងរៀបរាប់ខ្លះអំពី ជីវប្រវត្តិរបស់កវីនិពន្ធ ហើយមានកវីខ្លះពុំមានឈ្មោះ ឬព័ត៌មានពិតប្រាកដរហូតដល់សព្វថ្ងៃ ដែលលោកបាននិពន្ធរឿងអប់រំ ជាប្រភេទអក្សរសិល្ប៍ជាច្រើន ។ ខាងក្រោមនេះ ជាឈ្មោះ និងស្នាដៃបុគ្គលមួយចំនួន ដែលយើងខ្ញុំបានប្រមូលមកពីសៀវភៅ និងឯកសារនានា ដែលមានដូចជា ៖ ១. លោក សួន សុរិន្ទ លោកកើតនៅថ្ងៃទី ០៩ កក្កដា ឆ្នាំ១៩៣០ នៅសង្កាត់ជ្រៃ ស្រុកសង្កែ ខេត្តបាត់ដំបង។ ស្នាដៃរបស់លោកគឺរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ដែលបានជាប់លេខ១រង្វាន់ឥន្ទ្រទេវីលើកទី១។ ២. លោក អ៊ឹម ថុក លោកជាអតីតចាងហ្វាងកាសែតវត្តភ្នំ ធ្លាប់ចូលរួមប្រឆាំងនឹងបារាំងក្នុងចលនាខ្មែរឥស្សរៈ។ ស្នាដៃរបស់លោកមានដូចជា៖ រឿងស៊ឹមអ្នកបរឡាន (១៩៥៦) រឿងគូលីកំណែន (១៩៥៦) រឿងតារាចន្រ្ទ (១៩៥៦) រឿងគ្រូបង្រៀនស្រុកស្រែ (១៩៥៧) ៣. លោក ឌឿក អំ កើតនៅគ.ស ១៩៣៤ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាអ្នកជំនួយការសរសេរទស្សនាវដ្តីកងទ័ពឆ្នាំ ១៩៦៤, ១៩៦៥ ស្នាដៃ៖ រឿង ភូមិតិរច្ឆាន ៤. លោក ឌឹក គាម កើតនៅថ្ងៃទី ០៥ មករា ឆ្នាំ១៩៣៦ នៅសង្កាត់ឫស្សីកែវ ស្រុកឆ្លូង ខេត្តក្រចេះ ស្នាដៃ៖ វេយ្យាករណ៍ដោយរូបភាព, រឿង ព្រះនាងឥន្ទ្រទេវី, រឿង ចៅពញាហុក, រ...
Comments
Post a Comment