ផ្កាកំប្លោក មិនត្រឹមតែជាអន្លក់ដ៏ឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែជាឱសថសម្រាប់សុខភាពរាងកាយ!


កំប្លោកជារុក្ខជាតិដែលរស់អាស្រ័យលើទឹកដែលជាទូទៅវាផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ចំពោះអ្នកដែលរស់នៅតាមទីជនបទសម្រាប់ប្រើប្រាស់ជាប្រយោជន៍ផ្សេងៗ។

បើយើងនិយាយអំពីផ្កាកំប្លោកវិញ វាមិនត្រឹមតែជាបន្លែដ៏ពេញនិយមប៉ុណ្ណោះទេ វាក៏បានផ្តល់អត្ថប្រយោជន៍គួរឲ្យទាក់ទាញ ដែលអ្នកពុំធ្លាប់ដែលបានដឹងពីមុនមក។

ខាងក្រោមនេះជាអត្ថប្រយោជន៍ទាំង១២ នៃផ្កាកំប្លោក៖

១/ លើកកម្ពស់ស្បែកឲ្យមានសុខភាពល្អ
ផ្កាកំប្លោកអាចធ្វើឲ្យប្រសើរឡើងនូវភាពស្រអាប់របស់ស្បែក និងជួយឲ្យស្បែករលោងទៀតផង។ ហើយសព្វថ្ងៃនេះផលិតផលថែរក្សាស្បែកមួយចំនួនបានបញ្ចូលផ្កាកំប្លោកសម្រាប់ជាគ្រឿងផ្សំ ដើម្បីលើកកម្ពស់ស្បែកឲ្យមានសុខភាពល្អនិងមានសភាពភ្លឺស្រស់ថ្លា។

២/ ព្យាបាលពងបែកលើស្បែក
ជំងឺពងបែកនេះគឺជាជំងឺស្បែកធម្មតាមួយដែលវាមានរោគសញ្ញាដូចជារមាស់ស្បែកស្ងួត និងក្រហមដោយសារតែការរលាក។ ហើយក្នុងករណីនេះផ្កាលំប្លោកគឺមានប្រសិទ្ធភាពក្នុងការព្យាបាលរោគសញ្ញាទាំងនេះ។

៣/ អាចធ្វើជាសាប៊ូកក់សក់បានយ៉ាងល្អ
ផ្កាកំប្លោកអាចធ្វើជាសាប៊ូកក់សក់ដែលអាចជួយឲ្យសក់រឹងមាំ និងមានសំណើម ភ្លឺរលោងតាមបែបធម្មជាតិ ដោយគ្រាន់តែអ្នកលាយផ្កាកំប្លោកជាមួយនឹងប្រេងអាល់ម៉ុន (មានលក់នៅតាមផ្សារទំនើប)។

៤/ ព្យាបាលជំងឺអាសន្នរោគ
ផ្កាកំប្លោកមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺអាសន្នរោគ ដែលមានរោគសញ្ញាដូចជាអាការចង់ក្អួត ឬក្អួតចង្អោរជាដើម។

៥/ ព្យាបាលការឈឺធ្មេញ
នៅក្នុងករណីនេះអ្នកអាចយកស្លឹករបស់កំប្លោកស្ងោរជាមួយនឹងទឹក ដើម្បីទទួលទាន ព្រោះការទទួលទានទឹកនេះ អាចជួយព្យាបាលការឈឺធ្មេញ និងធ្វើឲ្យធ្មេញមានសុខភាពល្អបានផងដែរ។

៦/ ជួយព្យាបាលអាការឈឺបំពង់ក
ការឈឺកអាចនឹងកើតឡើង ប្រសិនបើអ្នកមានរលាកនៅបំពង់ក ហើយដោយសារ ផ្កាកំប្លោកគឺជាភ្នាក់ងារប្រឆាំងនឹងការរលាកបានយ៉ាងមានប្រសិទ្ធភាព។
ផ្កាកំប្លោក


Comments

Popular posts from this blog

ប្រវត្តិអ្នកនិពន្ធរឿងអក្សរសិល្ប៍ខ្មែរ

អត្តសញ្ញាណជាតិជាអ្វី? អត្តសញ្ញាណជាតិរួមមានអ្វីខ្លះ? ចូររៀបរាប់

រឿង សូផាត [សង្ខេបរឿង]