[ភាសាខ្មែរ] តែងសេចក្តីបែបអត្ថាធិប្បាយ
ដូចម្តេចដែលហៅថាតែងសេចក្តី? ពាក្យថា «តែងសេចក្តី» បានមកពី ៖ តែង បូកនឹង សេចក្តី ។ តែង៖ រៀបចំ រចនា កែច្នៃ កែលម្អ ធ្វើឲ្យមានរបៀប សេចក្តី៖ រឿងរ៉ាវ ហេតុការណ៍ ដែលមានជាប់ទាក់ទងគ្នាជាឃ្លា ល្បះ កថាខណ្ឌ អត្ថបទដែលមានន័យ និងបំណងច្បាស់លាស់ អាចស្តាប់បាន។ ដូច្នេះ «តែងសេចក្តី» មានន័យថាការរៀបចំពាក្យពេចន៍ ការតុបតែង រចនានៃឃ្លាល្បះណាមួយដើម្បីកែលំអសេចក្តីឲ្យមានទំនាក់ទំនងជាអត្ថបទដ៏សមហេតុផល ត្រឹមត្រូវ មានខ្លឹមសារប្រកបដោយផលប្រយោជន៍ជាទីពេញចិត្ត។ ១. ប្រភេទនៃតែងសេចក្តីអត្ថាធិប្បាយ ប្រភេទនៃតែងសេចក្តីអត្ថាធិប្បាយមានដូចជា៖ អត្ថាធិប្បាយបែបពន្យល់ អត្ថាធិប្បាយបែបពិភាក្សា អត្ថាធិប្បាយបែបប្រៀបធៀប ២. សេចក្តីណែនាំក្នុងការសរសេរតែងសេចក្តី ដើម្បីសរសេរតែងសេចក្តីឲ្យបានល្អ និងមិនមានការភាន់ច្រឡំ ឬចាកប្រធាន អ្នកសរសេរត្រូវ៖ ស្វែងរកពាក្យពិបាក ឬពាក្យគន្លឹះសំខាន់ៗរបស់ប្រធាន ស្វែងយល់ន័យរបស់ប្រធានឲ្យបានស៊ីជម្រៅ ពិចារណាឲ្យបានច្បាស់ថាតើជាប្រធានប្រភេទណា? (ពន្យល់? ពិភាក្សា? ប្រៀបធៀប?) ស្វែងយល់ពីដែនកំណត់របស់ប្រធានឲ្យបានច្បាស់លាស់ថាតើគេឲ្យសរសេរត្រឹមកម្រិតណា? លើកឧទាហរណ៍ក្នុងរឿងអ្វី? ដើម្បីពង្រីកខ្លឹមសារនៃតែងសេចក...