ផ្លែសេដា ឬផ្លែតូម៉ា ជាឱសថដ៏ល្អចំពោះសុខភាពរូបរាងកាយ ដែលស្ទើរតែគ្មានអ្នកដឹង!

ផ្លែសេដា ឬផ្លែតូម៉ា
ផ្លែតូម៉ា ឬអ្នកខ្លះហៅថាផ្លែសេដា វាមិនត្រឹមតែជាផ្លែឈើ ដែលពេញនិយមសម្រាប់ទទួលទាន ដូចជាផ្លែឈើដទៃៗទៀតប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាផ្លែឈើមួយប្រភេទ មានផ្ទុកនូវអាហារូបត្ថម្ភ វីតាមីន និងសារធាតុរ៉ែមួយចំនួន រួមមានសារធាតុបែតាការ៉ុតាន (Beta-carotene) វីតាមីន A និងវីតាមីន C ជាដើម។

ក្រៅពីនេះទៀត វាក៏ជាប្រភពនៃកាបូអីុដ្រាត កាឡូរី និងខ្លាញ់ផងដែរ។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ផ្សេងទៀត របស់ផ្លែសេដា ឬផ្លែតូម៉ា៖

១/ ប្រភពដ៏ល្អបំផុតនៃជាតិសរសៃ
អត្ថប្រយោជន៍មួយ ក្នុងចំណោមអត្ថប្រយោជន៍សំខាន់ៗ របស់ផ្លែឈើមូយនេះ គឺជាប្រភពដ៏ល្អនៃជាតិសរសៃ។ ជាតិសរសៃនេះដែរ គឺមានទំនួលខុសត្រូវក្នុងការបញ្ចុះកូឡេស្តេរ៉ុល ដោយការចងកូលេស្តេរ៉ុលអាក្រក់ ជួយលាងសំអាតចេញពីប្រព័ន្ធរាងកាយរបស់អ្នក។
២/ កាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយ
ផ្លែឈើមួយនេះ គឺជាប្រភពដ៏ល្អនៃសារធាតុ បែតាការ៉ុតាន (Beta-carotene) ដែលមានអត្ថប្រយោជន៍ ក្នុងការកាត់បន្ថយហានិភ័យ នៃជំងឺភ្នែកឡើងបាយ។

៣/ ល្អសម្រាប់ការរំលាយអាហារ
ជាតិសរសៃ ដែលមានផ្ទុកនៅក្នុងផ្លែសេដា ឬផ្លែតូម៉ា បានជួយលើកកម្ពស់ការរំលាយអាហារបានយ៉ាងល្អប្រសើរ។ មិនត្រឹមតែប៉ុណ្ណោះជាតិសរសៃនេះ ថែមទាំងផ្តល់សារៈសំខាន់សម្រាប់ការធ្វើចលនាពោះវៀនធំ ដែលជាធម្មតាវាការពារការទល់លាមកទៀតផង។

៤/ លើកកម្ពស់សុខភាពឆ្អឹង
ការសិក្សាមួយចំនួន បានបង្ហាញថាផ្លែតូម៉ា ឬផ្លែសេដាអាចត្រូវបានប្រមូលផ្តុំដោយជាតិរ៉ែមួយចំនួន ដូចជា កាល់ស្យូម ជាតិដែក និងផូស្វ័រទៀតផង។ ហើយជាតិកាល់ស្យូម និងផូស្វ័រពួកវាល្អខ្លាំងណាស់ សម្រាប់សុខភាពឆ្អឹង។ ចំណែកឯជាតិដែកគឺមានសារៈសំខាន់ សម្រាប់ការផលិតកោសិកាឈាមក្រហម នៅក្នុងការរីកលូតលាស់រាងកាយ និងឆ្អឹង។

Comments

Popular posts from this blog

ប្រវត្តិអ្នកនិពន្ធរឿងអក្សរសិល្ប៍ខ្មែរ

អត្តសញ្ញាណជាតិជាអ្វី? អត្តសញ្ញាណជាតិរួមមានអ្វីខ្លះ? ចូររៀបរាប់

រឿង សូផាត [សង្ខេបរឿង]