ចង់បានក្បាលពោះរាបស្មើ!! កុំភ្លេចភេសជ្ជៈទាំង៣មុខនេះ
និយាយពីរឿងក្បាលពោះ គឺថារំខានមែនទែន ចង់ស្លៀកពាក់ឲ្យចេញរាងស្អាតដូចគេអត់បានហ្មង និយាយរួមទៅពិបាកស្លៀកពាក់តែម្តង។ សម្រាប់អ្នកដែលរវល់អត់មានពេលទៅហាត់ប្រាណ ហើយចង់មានក្បាលពោះរាបស្មើ ស្អាតដូចគេឯងដែរ មោះ!! មកសាកល្បងធ្វើភេសជ្ជៈតាមក្បួនដូចខាងក្រោមម្តងមើល៍!
១. ទឹកគ្រាប់ជី-ក្រូចឆ្មារ
លាយគ្រាប់ជី ១ស្លាបព្រាបាយ ក្រូចឆ្មារ ១ចំហៀង និងទឹកកន្លះកែវ លាយរួចទុកចោលប្រហែល១០នាទីចាំញ៉ាំ។ សម្រាប់ការញ៉ាំ គឺញ៉ាំនៅពេលព្រឹកព្រលឹម ក្តៅក៏បាន ត្រជាក់ក៏បានដែរ មានប្រសិទ្ធិភាពដូចគ្នា។
២. ទឹកខ្ញី-ក្រូចឆ្មារ
ច្របាច់ក្រូចឆ្មារយកតែទឹកសុទ្ធចំនួន៣ផ្លែ យកខ្ញី ១ដុំតូចល្មមមកឈូស ហើយពូតយកទឹកទៅលាយជាមួយទឹកក្តៅ ទុកឲ្យត្រជាក់ចាំចាក់ទឹកក្រូចឆ្មារចូល បើចូលចិត្តផ្អែមអាចដាក់ទឹកឃ្មុំចូលបន្តិចបាន តែហាមដាក់ស្ករ។
៣. ទឹកផ្លែឈើលាយម្សៅ Baking soda
លាយទឹក Strawberry ១ពែង ស្លឹកជីអង្កាម ១គុម្ព ម្សៅ Baking soda១ស្លាបព្រាកាហ្វេទឹក២ពែង និងក្រូចឆ្មារ២ផ្លែ។ ញ៉ាំ១ថ្ងៃ២ដង ដាក់ទឹកកកចូលក៏បាន ក្លាសេឲ្យត្រជាក់ចាំញ៉ាំក៏បាន។
១. ទឹកគ្រាប់ជី-ក្រូចឆ្មារ
លាយគ្រាប់ជី ១ស្លាបព្រាបាយ ក្រូចឆ្មារ ១ចំហៀង និងទឹកកន្លះកែវ លាយរួចទុកចោលប្រហែល១០នាទីចាំញ៉ាំ។ សម្រាប់ការញ៉ាំ គឺញ៉ាំនៅពេលព្រឹកព្រលឹម ក្តៅក៏បាន ត្រជាក់ក៏បានដែរ មានប្រសិទ្ធិភាពដូចគ្នា។
ទឹកគ្រាប់ជី-ក្រូចឆ្មារ |
២. ទឹកខ្ញី-ក្រូចឆ្មារ
ច្របាច់ក្រូចឆ្មារយកតែទឹកសុទ្ធចំនួន៣ផ្លែ យកខ្ញី ១ដុំតូចល្មមមកឈូស ហើយពូតយកទឹកទៅលាយជាមួយទឹកក្តៅ ទុកឲ្យត្រជាក់ចាំចាក់ទឹកក្រូចឆ្មារចូល បើចូលចិត្តផ្អែមអាចដាក់ទឹកឃ្មុំចូលបន្តិចបាន តែហាមដាក់ស្ករ។
ទឹកខ្ញី-ក្រូចឆ្មារ |
លាយទឹក Strawberry ១ពែង ស្លឹកជីអង្កាម ១គុម្ព ម្សៅ Baking soda១ស្លាបព្រាកាហ្វេទឹក២ពែង និងក្រូចឆ្មារ២ផ្លែ។ ញ៉ាំ១ថ្ងៃ២ដង ដាក់ទឹកកកចូលក៏បាន ក្លាសេឲ្យត្រជាក់ចាំញ៉ាំក៏បាន។
ទឹកផ្លែឈើលាយម្សៅ Baking soda |
Comments
Post a Comment