រៀនធ្វើសម្លរកកូរញ៉ាំជុំគ្នាជាមួយគ្រួសារម្តងអី?

ញ៉ាំ​អាហារ​នៅ​ខាង​ក្រៅ​ផ្ទះ​រាល់​ថ្ងៃ​បែប​នេះ​ប្រាកដ​ជា​ធុញ​ខ្លះ​ៗ​ ហើយ​មែន​ទេ! សាក​ធ្វើ​សម្ល​បែប​ខ្មែរ​យើង​ញ៉ាំ​នៅ​ផ្ទះ​ជុំ​គ្នា​ជាមួយ​ម៉ាក់​ប៉ា​បង​ប្អូន​ម្តង​មើល ឲ្យ​ពួក​គាត់​បាន​ភ្លក់​ស្នាដៃ​របស់​យើង​ថា​តើ​ឆ្ងាញ់​យ៉ាង​ណា​ដែរ។ មក មក! រៀន​ធ្វើ​សម្ល​កកូរ​ខ្មែរ​យើង​ជាមួយ​គ្នា។

គ្រឿង​ផ្សំ​មាន​ដូច​ជា៖




វិធី​ធ្វើ ៖

មុនដំបូង លាង​ត្រី(កាត់​ជា​កង់ៗ) សាច់​ជ្រូក​បី​ជាន់ និង​បន្លែ​ឲ្យ​ស្អាត ដាក់​អោយ​ស្រោះ​ទឹក​អស់។ ចិញ្ច្រាំ​ខ្ទឹម​ស ៣ ៤ កំពឹស រួច​យក​ទៅ​ឆា​អោយ​ក្រហម​បន្តិច ទើប​ចាក់​គ្រឿង​បុក ហើយ​​ឆា​ជាមួយ​អោយ​គ្រឿង​ឈ្ងុយ​រួច​ចាក់​ទឹក​ធម្មតា​ចូល​បន្តិច​ សឹម​ដាក់​ត្រី​ចូល កូរ​ត្រលប់​តិច​ៗ កុំ​អោយ​បែក​សាច់​ត្រី ដាក់​ប្រេង​ខ្យង​២​ស្លាព្រា ទឹកត្រី​២​ស្លាបព្រា ស្ករស​កន្លះ​ស្លាប​ព្រា ឆា​ប្រហែល ៧នាទី​ចាំ​បិត​ភ្លើងចង្រ្កាន។


បន្ទាប់​មក​ដាក់​ឆ្នាំង​ដាំ​ខ្ទិះ​ចុង​ទាំង​អស់( បើ​ទឹក​តិច​ពេក ថែម​ទឹក​មួយ​ចាន​គោម) ដាំ​ឲ្យ​ពុះ​រួច​ចាក់​គ្រឿង​ឆា​ចូល (ហាម​ដាក់​សាច់​ត្រី​ចូល ត្រូវ​យក​សាច់​ត្រី​ទុក​មួយ​ឡែក) ដាក់​បន្លែ​ចូល យក​ប្រហុក​មក​ជ្រុំ​យក​តែ​ជាតិ​ក្នុង​ទឹក​សម្ល បង់​គ្រឿង​តាម​ចំណូល​ចិត្ត​រួច​ដាក់​ខ្ទិះ​ដើម ដាក់​សាច់​ត្រី​ចូល ដាក់​អង្ករ​លីង រំងាស់​មួយ​រំពុះ​ជា​ការ​ស្រេច។

       
ធ្វើ​ញ៉ាំ​ទាំង​អស់​គ្នា​ណា សម្ល​កកូរ​ត្រី​ពោ ឆ្ងាញ់​ណាស់។

Comments

Popular posts from this blog

ប្រវត្តិអ្នកនិពន្ធរឿងអក្សរសិល្ប៍ខ្មែរ

អត្តសញ្ញាណជាតិជាអ្វី? អត្តសញ្ញាណជាតិរួមមានអ្វីខ្លះ? ចូររៀបរាប់

រឿង សូផាត [សង្ខេបរឿង]