ប្រវត្តិអ្នកនិពន្ធរឿងអក្សរសិល្ប៍ខ្មែរ



យោងតាមឯកសារមួយចំនួន បានបង្ហាញ និងរៀបរាប់ខ្លះអំពី ជីវប្រវត្តិរបស់កវីនិពន្ធ ហើយមាន​កវីខ្លះ​ពុំ​មាន​ឈ្មោះ ឬព័ត៌មានពិតប្រាកដរហូតដល់សព្វថ្ងៃ ដែលលោកបាននិពន្ធរឿងអប់រំ ជាប្រភេទ​អក្សរសិល្ប៍ជាច្រើន ។

ខាងក្រោមនេះ ជាឈ្មោះ និងស្នាដៃបុគ្គលមួយចំនួន ដែលយើងខ្ញុំបានប្រមូលមកពីសៀវភៅ និងឯកសារនានា ដែលមានដូចជា ៖

១. លោក សួន សុរិន្ទ
លោកកើតនៅថ្ងៃទី ០៩ កក្កដា ឆ្នាំ១៩៣០ នៅសង្កាត់ជ្រៃ ស្រុកសង្កែ ខេត្តបាត់ដំបង។
ស្នាដៃរបស់លោកគឺរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ដែលបានជាប់លេខ១រង្វាន់ឥន្ទ្រទេវីលើកទី១។

២. លោក អ៊ឹម ថុក
លោកជាអតីតចាងហ្វាងកាសែតវត្តភ្នំ ធ្លាប់ចូលរួមប្រឆាំងនឹងបារាំងក្នុងចលនាខ្មែរឥស្សរៈ។
ស្នាដៃរបស់លោកមានដូចជា៖
រឿងស៊ឹមអ្នកបរឡាន (១៩៥៦)
រឿងគូលីកំណែន (១៩៥៦)
រឿងតារាចន្រ្ទ (១៩៥៦)
រឿងគ្រូបង្រៀនស្រុកស្រែ (១៩៥៧)

៣. លោក ឌឿក អំ
កើតនៅគ.ស ១៩៣៤ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង
ជាអ្នកជំនួយការសរសេរទស្សនាវដ្តីកងទ័ពឆ្នាំ ១៩៦៤, ១៩៦៥
ស្នាដៃ៖ រឿង ភូមិតិរច្ឆាន

៤. លោក ឌឹក គាម
កើតនៅថ្ងៃទី ០៥ មករា ឆ្នាំ១៩៣៦ នៅសង្កាត់ឫស្សីកែវ ស្រុកឆ្លូង ខេត្តក្រចេះ
ស្នាដៃ៖ វេយ្យាករណ៍ដោយរូបភាព, រឿង ព្រះនាងឥន្ទ្រទេវី, រឿង ចៅពញាហុក, រឿង ភូមិតិរច្ឆាន (១៩៦៤ ១៩៦៥)

៥.​​ លោក យស ងិន
លោក យស ងិន មានស្រុកកំណើតនៅភូមិកំព្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង
ឪពុកឈ្មោះ យស ងារជាចៅពញាភក្តីភាសា ជាមន្ត្រីរាជការ ឬជាអាជ្ញាហ្លួងទទួលភារៈខាងការចែកមត៌ក
ម្តាយឈ្មោះ ម៉ី នៅភូមិកំព្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង
កាលនៅកុមារបានបួសរៀននៅវត្តកោះឫស្សីស្រុក ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
លុះសឹកមកក៏បានមកនៅក្រុងភ្នំពេញ សុំចូលបម្រើគាល់ព្រះករុណាព្រះបាទនរោត្តម។ ដោយព្រះអង្គទ្រង់ថាបុរសនេះជាអ្នកចេះកិច្ចការជំនាងឆ្លាក់ក្បាច់ ព្រះអង្គក៏ត្រាស់ឲ្យចូលធ្វើការក្នុងក្រុមជាងស្ពាន់ក្រាប់។
ស្នាដៃនិពន្ធរឿង «ចៅស្រទបចេក»

យើងខ្ញុំនឹងខិតខំ​ ស្វែងរកបន្តចំពោះកវីនិពន្ធល្បីមកចែកជូន​ប្រិយមិត្ត​ ក្នុងពេល​ឆាប់ៗនេះ ។

Comments

Popular posts from this blog

អត្តសញ្ញាណជាតិជាអ្វី? អត្តសញ្ញាណជាតិរួមមានអ្វីខ្លះ? ចូររៀបរាប់

រឿង សូផាត [សង្ខេបរឿង]