Posts

Showing posts from January, 2018

5ដែកគឺមានសារៈសំខាន់ សម្រាប់ការផលិតកោសិកាឈាមក្រហម នៅក្នុងការរីកលូតលាស់រាងកាយ និងឆ្អឹង

ដែកគឺមានសារៈសំខាន់ សម្រាប់ការផលិតកោសិកាឈាមក្រហម នៅក្នុងការរីកលូតលាស់រាងកាយ និងឆ្អឹង

4ការសិក្សាមួយចំនួន បានបង្ហាញថាផ្លែតូម៉ា ឬផ្លែសេដាអាចត្រូវបានប្រមូលផ្តុំដោយជាតិរ៉ែមួយចំនួន

ការសិក្សាមួយចំនួន បានបង្ហាញថាផ្លែតូម៉ា ឬផ្លែសេដាអាចត្រូវបានប្រមូលផ្តុំដោយជាតិរ៉ែមួយចំនួន

3សារធាតុបែតាការ៉ុតាន (Beta-carotene) វីតាមីន A និងវីតាមីន C ជាដើម

សារធាតុបែតាការ៉ុតាន (Beta-carotene) វីតាមីន A និងវីតាមីន C ជាដើម

2ផ្លែតូម៉ា ឬអ្នកខ្លះហៅថាផ្លែសេដា វាមិនត្រឹមតែជាផ្លែឈើ ដែលពេញនិយមសម្រាប់ទទួលទាន

ផ្លែតូម៉ា ឬអ្នកខ្លះហៅថាផ្លែសេដា វាមិនត្រឹមតែជាផ្លែឈើ ដែលពេញនិយមសម្រាប់ទទួលទាន

1ជាឱសថដ៏ល្អចំពោះសុខភាពរូបរាងកាយ ដែល

ជាឱសថដ៏ល្អចំពោះសុខភាពរូបរាងកាយ ដែល

ប្រវត្តិ ព្រះភិរម្យ ភាសាអ៊ូ ហៅង៉ុយ

Image
រូបភាព អ្នកភិរម្យភាសាអ៊ូ (ប្រភពពី  គេហទំព័រ កែវ ច័ន្ទបូរណ៍ ) ក្រមង៉ុយ​ ជាអ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​ ដែល​ខ្មែរ​គ្រប់រូប​ទទួលស្គាល់ថាជា​អ្នកបង្កើត​ច្បាប់​ប្រៀនប្រដៅ ដាស់​តឿន ដល់​កូន​ខ្មែរ និង​បង្កើតវោហារ​ស័​ព្ទ​ខ្មែរ ។ ព័ត៌មាន​មួយ​ចំនួន ឈ្មោះ ៖ ក្រមង៉ុយ នាម​ដើម​ ៖ អ៊ុក អ៊ូ នាមអ្នក​ស្រុក​ហៅ ៖ ភិរម្យ ង៉ុ​យ គរម្យងារ ៖ ព្រះ​ភិរម្យ​ភាសា បិតានាម ៖ អ៊ុក គរម្យងារ​បិតា ៖ ចៅពញា​ធម្ម​ធា​រា មាតានាម ៖ អៀង កំណើត ៖ ឆ្នាំ ១៨៦៥ ស្រុក​កំណើត ៖ ស្រុកអង្គស្នួល ក្នុងខេត្ត​កណ្តាល ភរិយា ៖ អ៊ិន កូន ៖ ៦នាក់​ អនិច្ចកម្ម ៖ នៅឆ្នាំ ១៩៣៦ ក្នុងជន្មាយុ​៧១ឆ្នាំ ប្រវត្តិរូប​សង្ខេប គេ​មិនដឹង​ពី​ថ្ងៃ​ខែ​កំណើត របស់​អ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ ទេ ប៉ុន្តែ​ឯកសារ​បាន​អះអាងថា លោក​ប្រសូត នៅ​ឆ្នាំ​១៨៦៥ ត្រូវ​នឹង​ពុទ្ធ​សករាជ ២៤០៨ នៅ​ភូមិ​ព្រៃ​អណ្ដូង​ស្វាយ ឃុំ​កំបូល ស្រុក​ភ្នំពេញ ​(​បច្ចុប្បន្ន​ស្រុក​អង្គស្នួល​)​ ខេត្ត​កណ្ដាល ។​ ហើយលោកមានឈ្មោះ​ពី​កំណើត​គឺ អ៊ុក អ៊ូ ហៅ​ង៉ុយ ។ ​ឯកសារ​ដែល​អាច​ប្រមូល​បាន​ឥឡូវនេះ មិន​បាន​បញ្ជាក់​ទេ​ថា លោក​មាន​បងប្អូន​ប៉ុន្មាន​នាក់ គឺ​គ្រាន់តែ​និយាយថា​លោក​ជា​កូន​ទី​២​ក្នុង​គ្រ...

ប្រវត្តិ អធិរាជសំលេងមាស ស៊ីន ស៊ីសាមុត

Image
លោក ស៊ីន-ស៊ីសាមុត (ឬ ស៊ិន ស៊ីសាមុត) លោក ស៊ីន-ស៊ីសាមុត (ឬ ស៊ិន ស៊ីសាមុត) (១៩៣២-១៩៧៦) ​គឺ​ជា​អ្នក​និពន្ធ​បទ​ចម្រៀង និង​ជា​អ្នក​ចម្រៀង​ខ្មែរ​ដ៏​ល្បី​ល្បាញ​​ នា​អំឡុង​ទសវត្សរ៍​ឆ្នាំ ៥០ ដល់ ៧០ ។ លោក​មាន​រហស្សនាម​ថា ជា អធិរាជ​សំឡេង​មាស ។ លោក​ ស៊ីន-ស៊ីសាមុត ទទួល​មរណភាព​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី ១៨ ខែ​ឧសភា ឆ្នាំ ១៩៧៦ ។ ភាព​ល្បី​ល្បាញ​របស់​លោក ស៊ីន-ស៊ីសាមុត បាន​ពី​ទឹក​ដម​សំឡេង​ដ៏​ក្រអួន​ក្រអៅ ពីរោះ រណ្ដំ​ចិត្ត គួប​ផ្សំ​និង​បទ​ចម្រៀង​មនោសញ្ចេតនា​គ្រប់​រសជាតិ លន្លង់​លន្លោច សប្បាយ កម្សត់​ខ្លោច​ផ្សា ។ល។ ដែល​ជា​ស្នា​ដៃ​និពន្ធ​ផ្ទាល់​របស់​លោក និង​អ្នក​និពន្ធ​ដទៃ​ក្នុង​ជំនាន់​លោក ។ លោក សុីន សាមុត គឺ​ជា​វីរបុរស​ស្នេហា​ជាតិ ។ ព័ត៌មានសំខាន់ៗ ថ្ងៃខែឆ្នាំកំណើត ៖ ២៣ សីហា ១៩៣២ ឆ្នាំរកា ទីកន្លែងកំនើត ៖ ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង សញ្ជាតិ ៖ ខ្មែរ មរណៈភាព ៖ ១៨ ឧសភា ១៩៧៦ ប្រភេទតន្ត្រី ៖ មនោសញ្ចេតនា ប្រជាប្រិយ រ៉ក់ និង រ៉ូល វិជ្ជាជីវៈ ៖ អ្នកចម្រៀង និពន្ធទំនុកច្រៀង ទំនុកភ្លេង សម្រួលតន្ត្រី តន្ត្រីករម៉ងដូលីន និង ផលិតករខ្សែភាពយន្ត គ្រឿងភ្លេង ៖ ម៉ង់ដូលីន , ស្រឡៃ ,បុីពក ឆ្នាំ...

ប្រវត្តិអ្នកនិពន្ធរឿងអក្សរសិល្ប៍ខ្មែរ

Image
យោងតាមឯកសារមួយចំនួន បានបង្ហាញ និងរៀបរាប់ខ្លះអំពី ជីវប្រវត្តិរបស់កវីនិពន្ធ ហើយមាន​កវីខ្លះ​ពុំ​មាន​ឈ្មោះ ឬព័ត៌មានពិតប្រាកដរហូតដល់សព្វថ្ងៃ ដែលលោកបាននិពន្ធរឿងអប់រំ ជាប្រភេទ​អក្សរសិល្ប៍ជាច្រើន ។ ខាងក្រោមនេះ ជាឈ្មោះ និងស្នាដៃបុគ្គលមួយចំនួន ដែលយើងខ្ញុំបានប្រមូលមកពីសៀវភៅ និងឯកសារនានា ដែលមានដូចជា ៖ ១. លោក សួន សុរិន្ទ លោកកើតនៅថ្ងៃទី ០៩ កក្កដា ឆ្នាំ១៩៣០ នៅសង្កាត់ជ្រៃ ស្រុកសង្កែ ខេត្តបាត់ដំបង។ ស្នាដៃរបស់លោកគឺរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ដែលបានជាប់លេខ១រង្វាន់ឥន្ទ្រទេវីលើកទី១។ ២. លោក អ៊ឹម ថុក លោកជាអតីតចាងហ្វាងកាសែតវត្តភ្នំ ធ្លាប់ចូលរួមប្រឆាំងនឹងបារាំងក្នុងចលនាខ្មែរឥស្សរៈ។ ស្នាដៃរបស់លោកមានដូចជា៖ រឿងស៊ឹមអ្នកបរឡាន (១៩៥៦) រឿងគូលីកំណែន (១៩៥៦) រឿងតារាចន្រ្ទ (១៩៥៦) រឿងគ្រូបង្រៀនស្រុកស្រែ (១៩៥៧) ៣. លោក ឌឿក អំ កើតនៅគ.ស ១៩៣៤ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាអ្នកជំនួយការសរសេរទស្សនាវដ្តីកងទ័ពឆ្នាំ ១៩៦៤, ១៩៦៥ ស្នាដៃ៖ រឿង ភូមិតិរច្ឆាន ៤. លោក ឌឹក គាម កើតនៅថ្ងៃទី ០៥ មករា ឆ្នាំ១៩៣៦ នៅសង្កាត់ឫស្សីកែវ ស្រុកឆ្លូង ខេត្តក្រចេះ ស្នាដៃ៖ វេយ្យាករណ៍ដោយរូបភាព, រឿង ព្រះនាងឥន្ទ្រទេវី, រឿង ចៅពញាហុក, រ...

រឿង សូផាត [សង្ខេបរឿង]

Image
យើងខ្ញុំសូមលើកយក​ អត្ថបទរឿងសូផាត ដែលជាអត្ថបទអក្សរសិល្ប៍ប្រលោមលោកទំនើប បែបមនោសញ្ចេតនា ក្នុងចលនាអក្សរសិល្ប៍ខេមរនិយម ដែលឆ្លុះបញ្ចាំងពីសង្គមខ្មែរនាសម័យអាណានិគមបារាំង។ រឿងនេះនិពន្ធដោយលោក រីម គីន ក្នុងឆ្នាំ ១៩៣៨  ដែលត្រូវបានសង្ខេបដោយតទៅនេះ ៖ លោកសួនជាចៅហ្វាយស្រុកមួយរូបនៅស្រុកសេរីសោភ័ណ។ អ្នកស្រុកទាំងពួងដឹងថាលោកបានទៅលួចរួមរ័ក្សជាមួយស្រី្តកំព្រាម្នាក់ឈ្មោះសូយា។ ក្រោយមកលោកត្រូវបានរាជការធំផ្លាស់លោកទៅក្រុងភ្នំពេញ។ លោកសួនមិនអាចនាំនាងសូយាដែលមានផ្ទៃពោះទៅជាមួយដោយសារតែម្តាយលោកបានដណ្តឹងកូនគេបញ្ចាំចិត្តរួចហើយ។ លោកបានទុកចិញ្ចៀនមួយវង់ឲ្យនាងសូយាហើយសន្យាថានឹងវិលត្រឡប់ទៅរកនាងវិញ។ នាងសូយានៅស្រុកតែម្នាក់ឯង ក្រោយមកឆ្លងទន្លេបានកូនប្រុសឈ្មោះសូផាត។ ម្តាយកូនពីរនាក់រស់នៅយ៉ាងកំសត់ សូម្បីតែសំបុត្រមួយបន្ទាត់ពីលោកសួនក៏នាងមិនបានទទួលដែរ។ ពេលដឹងថាលោកសួនមានប្រពន្ធថ្មី នាងក៏ចាប់ផ្តើមឈឺរហូតដល់ស្លាប់ ហើយកូននាងត្រូវបានយកទៅដាក់ក្នុងវត្តពេលអាយុបានប្រាំបីឆ្នាំ។ លុះដល់អាយុបានដប់ពីរឆ្នាំ កុមារចាកចេញពីស្រុកទៅភ្នំពេញដើម្បីស្វែងរកឪពុកបង្កើតរបស់ខ្លួន។ ពេលទៅដល់ភ្នំពេញ សូផាតស្នាក់នៅក្នុងវត្តឧណ្ណាលោមហើយបានស្គាល់ក្មេងម្នាក់ឈ្ម...

[ភាសាខ្មែរ] តែងសេចក្តីបែបអត្ថាធិប្បាយ

Image
ដូចម្តេចដែលហៅថាតែងសេចក្តី? ពាក្យថា «តែងសេចក្តី» បានមកពី ៖ តែង បូកនឹង សេចក្តី ។ តែង៖ រៀបចំ រចនា កែច្នៃ កែលម្អ​ ធ្វើឲ្យ​មាន​របៀប សេចក្តី៖ រឿងរ៉ាវ ហេតុការណ៍ ដែលមានជាប់ទាក់ទងគ្នាជាឃ្លា ល្បះ កថាខណ្ឌ អត្ថបទដែលមានន័យ និងបំណងច្បាស់លាស់ អាចស្តាប់បាន។ ដូច្នេះ «តែងសេចក្តី» មានន័យថាការរៀបចំពាក្យពេចន៍ ការតុបតែង រចនានៃឃ្លាល្បះណាមួយដើម្បីកែលំអសេចក្តីឲ្យមានទំនាក់ទំនងជាអត្ថបទដ៏សមហេតុផល ត្រឹមត្រូវ មានខ្លឹមសារប្រកបដោយផលប្រយោជន៍ជាទីពេញចិត្ត។ ១. ប្រភេទនៃតែងសេចក្តីអត្ថាធិប្បាយ ប្រភេទនៃតែងសេចក្តីអត្ថាធិប្បាយមានដូចជា៖ អត្ថាធិប្បាយបែបពន្យល់ អត្ថាធិប្បាយបែបពិភាក្សា អត្ថាធិប្បាយបែបប្រៀបធៀប ២. សេចក្តីណែនាំក្នុងការសរសេរតែងសេចក្តី  ដើម្បីសរសេរតែងសេចក្តីឲ្យបានល្អ និងមិនមានការភាន់ច្រឡំ ឬចាកប្រធាន អ្នកសរសេរត្រូវ៖ ស្វែងរកពាក្យពិបាក ឬពាក្យគន្លឹះសំខាន់ៗរបស់ប្រធាន ស្វែងយល់ន័យរបស់ប្រធានឲ្យបានស៊ីជម្រៅ ពិចារណាឲ្យបានច្បាស់ថាតើជាប្រធានប្រភេទណា? (ពន្យល់? ពិភាក្សា? ប្រៀបធៀប?) ស្វែងយល់ពីដែនកំណត់របស់ប្រធានឲ្យបានច្បាស់លាស់ថាតើគេឲ្យសរសេរត្រឹមកម្រិតណា? លើកឧទាហរណ៍ក្នុងរឿងអ្វី? ដើម្បីពង្រីកខ្លឹមសារនៃតែងសេចក...

អត្តសញ្ញាណជាតិជាអ្វី? អត្តសញ្ញាណជាតិរួមមានអ្វីខ្លះ? ចូររៀបរាប់

Image
តាមន័យរូបស័ព្ទ អត្តសញ្ញាណជាតិ បានមកពី អត្ត + សញ្ញាណ + ជាតិ ។ អត្ត មានន័យថា ខ្លួន អាត្មា។ សញ្ញាណ មានន័យថា គ្រឿងសម្គាល់ លក្ខណៈសម្គាល់ សេចក្តីដឹងជាក់។ ជាតិ មានន័យថា កំណើត។ តាមន័យទូទៅ អត្តសញ្ញាណជាតិ គឺជាគ្រឿងសម្គាល់នូវជាតិសាសន៍នីមួយៗដាច់ដោយឡែកពីគ្នា ឬជាលក្ខណៈសម្គាល់ជាពិសេសរបស់មនុស្សរស់នៅក្នុងសហគមន៍មួយដែលជាទូទៅមានភាសា វប្បធម៌ អរិយធម៌ជាមួយគ្នា។ អត្តសញ្ញាណជាតិរួមមាន៖ និមិត្តរូប (ទង់ជាតិ ភ្លេងជាតិ ចម្រៀងជាតិ សញ្ញាជាតិ) រូបិយប័ណ្ណ (ប្រាក់រៀល), ភាសាខ្មែរ (មានផ្នត់កម្លាយ គ្មានការលើកដាក់សម្លេង) មនុស្សខ្មែរ (ពណ៌សម្បុរ ទម្រង់មុខ កម្ពស់ ភិនភាគ) ឈ្មោះខ្មែរ (មុំ ម៉ុក ម៉ែន...) ឈ្មោះទីកន្លែង (ភ្នំពេញ បាភ្នំ ត្បូងឃ្មុំ សៀមរាប...) ឥរិយាបថ (ដេក ដើរ ឈរ អង្គុយ...) សម្លៀកបំពាក់ (ហូល ផាមួង ក្រមា សារុង...) សុជីវធម៌ (ចេះគោរពមាតាបិតា ចាស់ព្រឹទ្ធាចារ្យ «ក្មេង គោរពអ្នកចាស់ជាងខ្លួន មានការសំពះពេលជួបគ្នា»...) ឧបករណ៍ផ្ទះបាយ (ចាន ឆ្នាំង ជើងក្រាន កញ្ច្រែង ល្អី...) ឧបករណ៍ប្រើប្រាស់ (ផ្តិល ត្រឡោក តយ តោក ហិប...) ឧបករណ៍កសិកម្ម (នង្គ័ល រនាស់ រទេះ ចប កណ្តៀវ...) ជម្រក (ផ្ទះកន្តាំង ផ្ទះរោងដោល រោងឌឿង ផ្ទះប៉ិត...

ផ្លែសេដា ឬផ្លែតូម៉ា ជាឱសថដ៏ល្អចំពោះសុខភាពរូបរាងកាយ ដែលស្ទើរតែគ្មានអ្នកដឹង!

Image
ផ្លែសេដា ឬផ្លែតូម៉ា ផ្លែតូម៉ា ឬអ្នកខ្លះហៅថាផ្លែសេដា វាមិនត្រឹមតែជាផ្លែឈើ ដែលពេញនិយមសម្រាប់ទទួលទាន ដូចជាផ្លែឈើដទៃៗទៀតប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាផ្លែឈើមួយប្រភេទ មានផ្ទុកនូវអាហារូបត្ថម្ភ វីតាមីន និងសារធាតុរ៉ែមួយចំនួន រួមមានសារធាតុបែតាការ៉ុតាន (Beta-carotene) វីតាមីន A និងវីតាមីន C ជាដើម។ ក្រៅពីនេះទៀត វាក៏ជាប្រភពនៃកាបូអីុដ្រាត កាឡូរី និងខ្លាញ់ផងដែរ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ផ្សេងទៀត របស់ផ្លែសេដា ឬផ្លែតូម៉ា៖ ១/ ប្រភពដ៏ល្អបំផុតនៃជាតិសរសៃ អត្ថប្រយោជន៍មួយ ក្នុងចំណោមអត្ថប្រយោជន៍សំខាន់ៗ របស់ផ្លែឈើមូយនេះ គឺជាប្រភពដ៏ល្អនៃជាតិសរសៃ។ ជាតិសរសៃនេះដែរ គឺមានទំនួលខុសត្រូវក្នុងការបញ្ចុះកូឡេស្តេរ៉ុល ដោយការចងកូលេស្តេរ៉ុលអាក្រក់ ជួយលាងសំអាតចេញពីប្រព័ន្ធរាងកាយរបស់អ្នក។ ២/ កាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយ ផ្លែឈើមួយនេះ គឺជាប្រភពដ៏ល្អនៃសារធាតុ បែតាការ៉ុតាន (Beta-carotene) ដែលមានអត្ថប្រយោជន៍ ក្នុងការកាត់បន្ថយហានិភ័យ នៃជំងឺភ្នែកឡើងបាយ។ ៣/ ល្អសម្រាប់ការរំលាយអាហារ ជាតិសរសៃ ដែលមានផ្ទុកនៅក្នុងផ្លែសេដា ឬផ្លែតូម៉ា បានជួយលើកកម្ពស់ការរំលាយអាហារបានយ៉ាងល្អប្រសើរ។ មិនត្រឹមតែប៉ុណ្ណោះជាតិសរសៃនេះ ថែមទាំងផ្ត...

ផ្កាកំប្លោក មិនត្រឹមតែជាអន្លក់ដ៏ឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែជាឱសថសម្រាប់សុខភាពរាងកាយ!

Image
កំប្លោកជារុក្ខជាតិដែលរស់អាស្រ័យលើទឹកដែលជាទូទៅវាផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ចំពោះអ្នកដែលរស់នៅតាមទីជនបទសម្រាប់ប្រើប្រាស់ជាប្រយោជន៍ផ្សេងៗ។ បើយើងនិយាយអំពីផ្កាកំប្លោកវិញ វាមិនត្រឹមតែជាបន្លែដ៏ពេញនិយមប៉ុណ្ណោះទេ វាក៏បានផ្តល់អត្ថប្រយោជន៍គួរឲ្យទាក់ទាញ ដែលអ្នកពុំធ្លាប់ដែលបានដឹងពីមុនមក។ ខាងក្រោមនេះជាអត្ថប្រយោជន៍ទាំង១២ នៃផ្កាកំប្លោក៖ ១/ លើកកម្ពស់ស្បែកឲ្យមានសុខភាពល្អ ផ្កាកំប្លោកអាចធ្វើឲ្យប្រសើរឡើងនូវភាពស្រអាប់របស់ស្បែក និងជួយឲ្យស្បែករលោងទៀតផង។ ហើយសព្វថ្ងៃនេះផលិតផលថែរក្សាស្បែកមួយចំនួនបានបញ្ចូលផ្កាកំប្លោកសម្រាប់ជាគ្រឿងផ្សំ ដើម្បីលើកកម្ពស់ស្បែកឲ្យមានសុខភាពល្អនិងមានសភាពភ្លឺស្រស់ថ្លា។ ២/ ព្យាបាលពងបែកលើស្បែក ជំងឺពងបែកនេះគឺជាជំងឺស្បែកធម្មតាមួយដែលវាមានរោគសញ្ញាដូចជារមាស់ស្បែកស្ងួត និងក្រហមដោយសារតែការរលាក។ ហើយក្នុងករណីនេះផ្កាលំប្លោកគឺមានប្រសិទ្ធភាពក្នុងការព្យាបាលរោគសញ្ញាទាំងនេះ។ ៣/ អាចធ្វើជាសាប៊ូកក់សក់បានយ៉ាងល្អ ផ្កាកំប្លោកអាចធ្វើជាសាប៊ូកក់សក់ដែលអាចជួយឲ្យសក់រឹងមាំ និងមានសំណើម ភ្លឺរលោងតាមបែបធម្មជាតិ ដោយគ្រាន់តែអ្នកលាយផ្កាកំប្លោកជាមួយនឹងប្រេងអាល់ម៉ុន (មានលក់នៅតាមផ្សារទំនើប)។ ៤/ ព្យាបាលជំងឺអាសន្នរ...

រៀនធ្វើសម្លរកកូរញ៉ាំជុំគ្នាជាមួយគ្រួសារម្តងអី?

Image
ញ៉ាំ​អាហារ​នៅ​ខាង​ក្រៅ​ផ្ទះ​រាល់​ថ្ងៃ​បែប​នេះ​ប្រាកដ​ជា​ធុញ​ខ្លះ​ៗ​ ហើយ​មែន​ទេ! សាក​ធ្វើ​សម្ល​បែប​ខ្មែរ​យើង​ញ៉ាំ​នៅ​ផ្ទះ​ជុំ​គ្នា​ជាមួយ​ម៉ាក់​ប៉ា​បង​ប្អូន​ម្តង​មើល ឲ្យ​ពួក​គាត់​បាន​ភ្លក់​ស្នាដៃ​របស់​យើង​ថា​តើ​ឆ្ងាញ់​យ៉ាង​ណា​ដែរ។ មក មក! រៀន​ធ្វើ​សម្ល​កកូរ​ខ្មែរ​យើង​ជាមួយ​គ្នា។ ​ គ្រឿង​ផ្សំ​មាន​ដូច​ជា៖ វិធី​ធ្វើ ៖ មុនដំបូង លាង​ត្រី(កាត់​ជា​កង់ៗ) សាច់​ជ្រូក​បី​ជាន់ និង​បន្លែ​ឲ្យ​ស្អាត ដាក់​អោយ​ស្រោះ​ទឹក​អស់។ ចិញ្ច្រាំ​ខ្ទឹម​ស ៣ ៤ កំពឹស រួច​យក​ទៅ​ឆា​អោយ​ក្រហម​បន្តិច ទើប​ចាក់​គ្រឿង​បុក ហើយ​​ឆា​ជាមួយ​អោយ​គ្រឿង​ឈ្ងុយ​រួច​ចាក់​ទឹក​ធម្មតា​ចូល​បន្តិច​ សឹម​ដាក់​ត្រី​ចូល កូរ​ត្រលប់​តិច​ៗ កុំ​អោយ​បែក​សាច់​ត្រី ដាក់​ប្រេង​ខ្យង​២​ស្លាព្រា ទឹកត្រី​២​ស្លាបព្រា ស្ករស​កន្លះ​ស្លាប​ព្រា ឆា​ប្រហែល ៧នាទី​ចាំ​បិត​ភ្លើងចង្រ្កាន។ បន្ទាប់​មក​ដាក់​ឆ្នាំង​ដាំ​ខ្ទិះ​ចុង​ទាំង​អស់( បើ​ទឹក​តិច​ពេក ថែម​ទឹក​មួយ​ចាន​គោម) ដាំ​ឲ្យ​ពុះ​រួច​ចាក់​គ្រឿង​ឆា​ចូល (ហាម​ដាក់​សាច់​ត្រី​ចូល ត្រូវ​យក​សាច់​ត្រី​ទុក​មួយ​ឡែក) ដាក់​បន្លែ​ចូល យក​ប្រហុក​មក​ជ្រុំ​យក​តែ​ជាតិ​ក្នុង​ទឹក​សម្ល បង់​គ្រឿង​តាម​ចំណូល​ចិត្ត​រួច​ដាក់​ខ...

ចង់​បានក្បាល​ពោះ​រាប​ស្មើ!! កុំភ្លេចភេសជ្ជៈទាំង៣មុខនេះ

Image
និយាយ​ពី​រឿង​ក្បាល​ពោះ គឺ​ថា​រំខាន​មែន​ទែន​ ចង់​ស្លៀក​ពាក់​ឲ្យ​ចេញ​រាង​ស្អាត​ដូច​គេ​អត់​បាន​ហ្មង និយាយ​រួម​ទៅ​ពិបាក​ស្លៀក​ពាក់​តែ​ម្តង​។ សម្រាប់​អ្នក​ដែល​រវល់​អត់​មាន​ពេល​ទៅ​ហាត់​ប្រាណ​ ហើយ​ចង់​មាន​ក្បាល​ពោះ​រាប​ស្មើ​ ស្អាត​ដូច​គេ​ឯង​ដែរ​ មោះ!! មក​សាក​ល្បង​ធ្វើ​ភេសជ្ជៈ​តាម​ក្បួន​ដូច​ខាង​ក្រោម​ម្តង​មើល៍! ១. ទឹក​គ្រាប់​ជី​-ក្រូច​ឆ្មារ លាយ​គ្រាប់​ជី ១ស្លាប​ព្រា​បាយ ក្រូច​ឆ្មារ ១ចំហៀង និង​ទឹក​កន្លះ​កែវ លាយ​រួច​ទុក​ចោល​ប្រហែល​១០​នាទី​ចាំ​ញ៉ាំ។ សម្រាប់​ការ​ញ៉ាំ​ គឺ​ញ៉ាំ​នៅ​ពេល​ព្រឹក​ព្រលឹម ក្តៅ​ក៏បាន ត្រជាក់​ក៏​បាន​ដែរ មាន​ប្រសិទ្ធិ​ភាព​ដូច​គ្នា។ ទឹក​គ្រាប់​ជី​-ក្រូច​ឆ្មារ ២. ទឹក​ខ្ញី​-ក្រូច​ឆ្មារ ច្របាច់​ក្រូច​ឆ្មារ​យក​តែ​ទឹក​សុទ្ធ​ចំនួន​​៣ផ្លែ យក​ខ្ញី ១ដុំតូចល្មមមកឈូស ហើយ​ពូត​យក​ទឹក​ទៅ​លាយ​ជាមួយ​ទឹក​ក្តៅ ទុក​ឲ្យ​ត្រជាក់​ចាំ​ចាក់​ទឹក​ក្រូច​ឆ្មារ​ចូល បើ​ចូល​ចិត្ត​ផ្អែម​អាច​ដាក់​ទឹក​ឃ្មុំ​ចូល​បន្តិច​បាន តែ​ហាម​ដាក់​ស្ករ​។ ទឹក​ខ្ញី​-ក្រូច​ឆ្មារ ៣. ទឹក​ផ្លែ​ឈើ​លាយ​ម្សៅ ​Baking soda លាយ​ទឹក Strawberry ១ពែង ស្លឹក​ជី​អង្កាម ​១​គុម្ព  ម្សៅ ​Baking soda១​ស្លាប​ព្រា​កាហ្...